លោកឧកញ៉ា លីម លាង កាលពីថ្ងៃច័ន្ទទី27មីនាកន្លងទៅនេះបានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធការដ្ឋានសាងសង់គម្រោង Kiripark Residence and Resort ដែលជាគម្រោងវីឡាសម្រាកលំហែសម្រាប់ទេសចរអភិជនជាតិនិងអន្តរជាតិ។
នេះជាគម្រោងរីហ្សតទំនើបបំផុតក្នុងប្រទេសកម្ពុជាដែលមានផ្ទៃដីសរុប300ហិចតា បឹងទំហំ7ហិចតា ហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រព័ន្ធសន្តិសុខ24ម៉ោង វីឡាលំហែ800 ដែលនឹងប្រែក្លាយតំបន់ភ្នំនេះជារមណីយដ្ឋាននិងគោលដៅនៃដំណើរកម្សាន្តរបស់ទេសចរជាតិនិងអន្តរជាតិ។
លោកឧកញ៉ា លីម លាង បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនដៃគូលក់អចលនទ្រព្យថា តាមរយៈការធ្វើពាណិជ្ជកម្មនិងដំណើរកម្សាន្តរបស់លោកទៅកាន់ប្រទេសជឿនលឿននានា គម្រោងវីឡារីហ្សតបែបនេះទទួលបានការគាំទ្រនិងពេញនិយមខ្លាំង។ មួយវិញទៀតដោយខ្លួនលោកឯងផ្ទាល់ក៏ស្រលាញ់ការស្នាក់នៅជាមួយធម្មជាតិនិងការច្នៃប្រឌិតបែបនេះ លោករំពឹងថានៅកម្ពុជានឹងមានអតិថិជនស្រលាញ់អចលនទ្រព្យបែបធម្មជាតិដូចជាលោកដែរ។
លោកឧញ៉ាបន្តថា នេះគឺជាគម្រោងអចលនទ្រព្យធំទីមួយរបស់លោក ហើយគម្រោងនេះត្រូវបានរៀបចំការរចនាម៉ូតវីឡា និងហេដ្ឋារចនាសម្ព័ន្ធគម្រោងទាំងមូលដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ជាពិសេសគម្រោងបានចាប់ដៃគូជាមួយក្រុមហ៊ុនសាងសង់ CRECG (China Railway Urban Construction) ដែលជាក្រុមហ៊ុនល្បីឈ្មោះនិងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសំណង់ទំនើប។
ជាមួយនឹងអំណោយផលពីទីតាំងធម្មជាតិដែលមានព្រៃ ភ្នំ បឹងធម្មជាតិ និងការរចនាបន្ថែមលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ Kiripark Residence and Resort នឹងបើកមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលមានលក្ខណៈច្នៃប្រឌិតនិងគិតគូដល់ការរស់នៅប្រកបដោយផាសុកភាព និងផ្ដល់ផលចំណេញខ្ពស់ដល់អតិថិជនដែលវិនិយោគទិញវីឡាក្នុងគម្រោង។
លើសពីការវិនិយោគទិញវីឡាសម្រាកលម្ហែ អតិថិជននឹងទទួលបានការធានាជួលត្រលប់រយៈពេល៥ឆ្នាំពេញដោយទទួលបានប្រាក់ចំណូលប្រចាំខែចន្លោះពី 1,000$ ទៅ 1,500$ និងការធានាទិញត្រលប់ក្រោយរយៈពេល5ឆ្នាំក្នុងទំហំទឹកប្រាក់ចំណេញ 30,000$។
Kiripark Residence and Resort នឹងក្លាយជាគោលដៅសម្រាកលម្ហែសម្រាប់ទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើ Staff Retreat, Management Retreat ឬ Team Building ដែលគម្រោងនឹងផ្ដល់ជូនបទពិសោធន៍សម្រាកលម្ហែលំដាប់អភិជននិងមានតែមួយគត់។
ទីតាំងគម្រោងស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុធ្វើដំណើរតាមផ្លូវល្បឿនលឿនត្រឹមរយៈពេលប្រមាណមួយម៉ោង និងត្រឹមតែ2នាទីពីច្រកចេញចូលទី6នៃផ្លូវល្បឿនលឿន។ ធ្វើដំណើរពីគម្រោងត្រឹម15នាទីដល់ឆ្នេរនេសាទ 20នាទីដល់មណីយដ្ឋានថ្មរូង 20នាទីដល់អាកាសយានដ្ឋានព្រះសីហនុ 35នាទីដល់ឧទ្យានជាតិគិរីរម្យ និង40នាទីដល់ក្រុងបូកគោ។
ប្រភេទស្វីតវីឡាមានទំហំដី 30x34ម៉ែត្រការ៉េ ទំហំវីឡា 334ម៉ែត្រការ៉េ មានបន្ទប់គេង4 បន្ទប់ទឹក5 និងអាងហែលទឹកឯកជនមួយ ផ្ដល់ជូនប្លង់រឹងដោយឥតថ្លៃ គ្រឿងសង្ហារឹមមួយឈុតធំពេញនិងជម្រើសបង់ប្រាក់ងាយស្រួល។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 33 18 19 ឬតេលេក្រាម៖https://t.me/srunmengkiang៕