ព័ត៌មានអចលនទ្រព្យ | March 01, 2023

ភ្នាក់ងារលក់អចលនទ្រព្យចាំបាច់ត្រូវចេះរៀបចំផែនការហិរញ្ញវត្ថុ

ភ្នាក់ងារអចលនទ្រព្យប្រាក់ចំណូលរកបានអាស្រ័យលើភាគរយនៃគម្រោងការងារនីមួយៗដែលអ្នកសម្រេចការលក់បានតែមួយមុខគត់ ដូច្នេះការរៀបចំផែនការហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់អ្នក។

 

គន្លឹះ3ជួយភ្នាក់ងារលក់អចលនទ្រព្យឲ្យរៀបចំខ្ទង់ថវិកាបានល្អនៅក្នុងអាជីពមួយនេះ៖

១/ អនុវត្តតាមផែនការថវិកាឱ្យបានខ្ជាប់ខ្ជួន

ការបង្កើតផែនការថវិកាជាជំហានទីមួយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេ។ អ្នកត្រូវតែអនុវត្តតាមផែនការ នោះ​ឱ្យបានជាប់លាប់។ ការគោរពតាមផែនការថវិកាច្បាស់លាស់នឹងមិនត្រឹមតែជួយអ្នកឱ្យជៀស ផុតបញ្ហាលំបាកផ្សេងៗនៅពេលមិនសូវមានចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយ​ឱ្យអ្នកចាប់ផ្តើមវិនិយោគ និងសន្សំទុកសម្រាប់ពេលយូរអង្វែងផងដែរ។

មានរបៀបជាច្រើនដើម្បីតាមដានគម្រោងថវិកា ប៉ុន្តែភ្នាក់ងារជើងថ្មីទាំងអស់ត្រូវរៀបចំគម្រោង ឱ្យបានល្អដើម្បីជៀសផុតពីបញ្ហានៅពេលមិនមានប្រាក់ចំណូល។

 

 

២/ សន្សំលុយទុកសម្រាប់ធ្វើការផ្សព្វផ្សាយ

ការផ្សព្វផ្សាយជាផ្នែកសំខាន់នៃពាណិជ្ជកម្មអចលនទ្រព្យ។ អ្នកត្រូវធ្វើយ៉ាងណាកំណត់លុយកាក់ ទុកខ្លះដើម្បីធ្វើការផ្សព្វផ្សាយសេវាកម្មរបស់អ្នកឱ្យមានប្រសិទ្ធភាពដើម្បីអាចបន្តភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនថ្មីៗ និងទទួលបានគម្រោងបន្ថែមមិនដាច់ដែលនាំទៅរកចរន្តប្រាក់ចំណូល កាន់តែខ្ពស់។

គន្លឹះស្ថិតនៅត្រង់ការរៀបចំផែនការថវិកាសម្រាប់កិច្ចការទាំងអស់ ជាពិសេសគឺការផ្សព្វផ្សាយ នេះតែម្តង។ ហេតុផលគឺនៅពេលអ្នកមានលុយសម្រាប់ផ្សព្វផ្សាយ អ្នកនឹងមិនមានបញ្ហាអ្វីទាំងអស់ នៅពេលទីផ្សារមិនសូវមានសកម្មភាពដូចការរំពឹងទុក។


៣/ បែងចែកលុយក្នុងប្រតិបត្តិការលក់និងលុយចំណាយផ្ទាល់ខ្លួន

មិនថាក្នុងត្រីមាស ឆមាស ឬឆ្នាំណាមួយហើយអ្នកមានប្រតិបត្តិការលក់ល្អបំផុត ឬអាក្រក់បំផុតនោះទេ អ្នកត្រូវកំណត់និងបែងចែកឲ្យដាច់រវាងខ្ទង់ថវិកាសម្រាប់ដំណើរការលក់ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យដែលត្រូវពឹងផ្អែកលើសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកស្ទើរតែទាំងស្រុង និងខ្ទង់ថវិកាដែលអ្នកត្រូវចំណាយប្រចាំថ្ងៃ ឬប្រចាំខែ។

កំហុសតូចតាចនៅក្នុងការប្រើខ្ទង់ថវិកាសម្រាប់ភ្នាក់ងារលក់អចលនទ្រព្យអាចនឹងធ្វើឲ្យអាជីពរបស់អ្នកជាប់គាំង ខណៈត្រឹមតែជំហានទីមួយនៃការរៀបចំខ្ទង់ថវិកាបានត្រឹមត្រូវនឹងជំរុញប្រតិបត្តិការលក់ របស់អ្នកពីមួយខែទៅមួយខែហើយអ្នកអាចនឹងឈានដល់ចំណុចមួយដែលក្លាយជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ៕

 

មតិយោបល់