ព័ត៌មានអចលនទ្រព្យ | February 23, 2023

អគារពហុមុខងារស្តង់អន្តរជាតិមួយទៀតនឹងបើកដំណើរការនាពាក់កណ្ដាលឆ្នាំ2024នៅតំបន់ជ្រោយចង្វារ

អគារពហុមុខងារ Wealth Mansion វិនិយោគដោយក្រុមហ៊ុន Everhealth International Investment and Development ស្ថិតនៅផ្លូវទន្លេសាបប្រមាណ 100m ពីរង្វង់មូលជ្រោយចង្វារសាងសង់លើផ្ទៃដី 4,454 ម៉ែត្រការ៉េ កម្ពស់ 166m នឹងបើកដំណើរការនៅអំឡុងពាក់កណ្ដាលឆ្នាំ2024។

 

 

អគារនេះនឹងបើកដំណើរការជាប្រភេទអគារពហុមុខងារដោយក្នុងនោះរួមមាន៖

-ជាន់ក្រោមដីមាន 2 ជាន់ជាចំណតរថយន្ត

-ជាន់ផ្ទាល់ដីជាផ្សារទំនើបនិងកន្លែងទទួលភ្ញៀវ

-ជាន់ទី1ដល់ជាន់ទី4 ជាចំណតរថយន្ត

-ជាន់ទី5 ដល់ជាន់ទី 8 ជាអគារការិយាល័យ
-​ជាន់ទី9 ដល់ជាន់ទី 36 ជាខុនដូមានប្រភេទ​បន្ទប់ស្ទូឌីយូ មួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេងទំហំចាប់ពី 55ម៉ែត្រការ៉េ ដល់ជាង 128ម៉ែត្រការ៉េក្នុងមួយយូនីត។
-​ ជាន់ទី 37 ដល់ជាន់ទី 42 ជាសណ្ឋាគារលំដាប់ផ្កាយ 5 គ្រប់គ្រងដោយក្រុមហ៊ុន ONYX GROUP
- ជាន់ទី​43 ដល់ជាន់ទី​45 រួមមាន កន្លែងវាយសី(500m2) ក្លឹបហាត់ប្រាណ​ ស្ទីម​ ហ្សូណា​ ម៉ាស្សា​ សួនកុមារ​ ភោជនីយដ្ឋាន​ Sky Bar សាលប្រជុំ​ អាងហែលទឹកលំហអាកាស 1,100ម៉ែត្រការ៉។

 

 

 

Wealth Mansion ត្រូវបានគូសប្លង់ដោយក្រុមហ៊ុនអន្តរជាតិ 𝗡𝗞𝗢 ដែលបានរចនាអាគារប្រណិតៗ ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប និងសាងសង់ដោយក្រុមហ៊ុន 𝗖𝗦𝗖𝗘𝗖 ដែលជាក្រុមហ៊ុនសាងសង់លំដាប់ទី14ពិភពលោកក្នុងចំណោមក្រុមហ៊ុនកំពូលទាំង20

ដៃគូសហការផ្នែកសណ្ឋាគារគឺសណ្ឋាគារ
𝗦𝗛𝗔𝗠𝗔 ដែលជាសណ្ឋាគារម៉ាកល្បីបានដាក់ដំណើរការចាប់តាំងពីឆ្នាំ 1996 ដំបូងនៅទីក្រុងហុងកុងព្រមទាំងជាសណ្ឋាគារកំពូលនិងឈានមុខគេបែបជា 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗔𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁


Wealth Mansion កំពុងបើកលក់្រភេទបន្ទប់ខុនដូសម្រាប់អតិថិជនរស់នៅដោយមានបំពាក់គ្រឿងសង្ហារឹមមួយឈុតធំស្រាប់៖
- បន្ទប់ស្ទូឌីយូ : 55.82 ម៉ែត្រការ៉េ ទៅ 62.67 ម៉ែត្រការ៉េ
- បន្ទប់គេង1 : 64.07 ម៉ែត្រការ៉េ
- បន្ទប់គេង2 : 66.55 ម៉ែត្រការ៉េ ទៅ -126.11 ម៉ែត្រការ៉េ
- បន្ទប់គេង3 : 112.13 ម៉ែត្រការ៉េ ទៅ 128.14 ម៉ែត្រការ៉េ

 



 

អគារនេះក៏កំពុងបើកលក់ប្រភេទយូនីតការិយាល័យដែលមានការបញ្ចុះតម្លៃរហូតដល់50%ផងដែរ។

អគារមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ កាមេរ៉ាសុវត្ថិភាព 24 ម៉ោង ថាមពលបម្រុង 100%
មានជណ្តើរយន្តចំនួន10 ជណ្តើរជើងចំនួន3 សួនច្បារលំហរ ១ជាន់មាន3កន្លែង អាងទឹកក្តៅបច្ចេកវិទ្យាជប៉ុនដែលធ្វើអោយការរស់នៅ និងដំណើរការពាណិជ្ជកម្មក្នុងអគារនេះមានភាពឯកជន​ ប្រណិតភាព ប្រកបដោយផាសុកភាព​ជាពិសេសអាចគយគន់ទេសភាពនៃដងទន្លេនិងទីក្រុងភ្នំពេញ​៕

 

សម្រាប់អតិថិជនដែលចាប់អារម្មណ៍គម្រោងខុនដូ ឬអគារការិយាល័យនេះសូមទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ៖ 015 33 18 19  Telegram: https://t.me/srunmengkiang

មតិយោបល់