ព័ត៌មានអចលនទ្រព្យ | February 20, 2023

ខុនដូ6អគារជាប់ស្តាតពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវចាប់ផ្ដើមប្រគល់ជូនអតិថិជននាដើមឆ្នាំ2024

WorldBridge Sport Village បានរៀបចំកម្មវិធីអបអរការសង់បញ្ចប់ជាន់អគារខុនដូចំនួន 6 អគារជាផ្លូវការកាលពីថ្ងៃ16 មករា 2023 ដោយមានការចូលរួមពីអ្នកឧកញ៉ា សៀ រិទ្ធី ម្ចាស់អភិវឌ្ឍន៍គម្រោងផ្ទាល់។

 

 

 

តាមការគ្រោងទុកខុនដូទាំង6អគារនេះនឹងត្រូវបញ្ចប់ការដេគ័រនិង ហេដ្ឋារចនាសម្ព័ន្ធទាំងមូលដើម្បីប្រគល់ជូនអតិថិជនចូលរស់នៅនាដើមឆ្នាំ2024 ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

 

អ្នកឧកញ៉ា សៀ រិទ្ធី បានថ្លែងក្នុងពិធីអបអរការសង់បញ្ចប់ជាន់អគារថា WorldBridge Sport Village នឹងមិនមានការយឺតយ៉ាវក្នុងការសាងសង់ដើម្បីប្រគល់ជូនអតិថិជនតាមកាលកំណត់នោះទេ។

 

ក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់ក្នុងការសាងសង់បញ្ចប់ឲ្យទាន់ពេលកំណត់

 

គម្រោងនេះអភិវឌ្ឍនៅលើផ្ទៃដី 6.2 ហិចតាជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោក្នុងនោះរួមានខុនដូ12អគារសរុបស្មើនឹង1,319     យូនីតដែល 6 អគារត្រូវបានសាងសង់បញ្ចប់ជាន់និងកំពុងបើកលក់ជាផ្លូវការ ហើយ 6 អគារទៀតបានសាងសង់បញ្ចប់គ្រឹះរួចរាល់។

 

អគារខុនដូទាំង 6 នេះអតិថិនជនអាចជ្រើសរើសយូនីតដែលមើលឃើញទេសភាពខាងស្តាតពហុកីឡដ្ឋានជាតិ ឬទីលានវាយកូនហ្គោលរបស់សណ្ឋាគារហ្គាឌិនស៊ីធី មានប្រភេទយូនីត1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង ទំហំចាប់ពី50ដល់165ម៉ែត្រការ៉េ។

 

ក្រៅពីខុនដូចំនួន12អគារ គម្រោង WorldBridge  Sport Village ក៏មានប្រភេទវីឡាទោលចំនួន3 វីឡាភ្លោះ48 វីឡាកូនកាត់79 ផ្ទះអាជីវកម្មខ្នាតតូច41 និងផ្ទះអាជីវកម្មខ្នាតធំ94 សរុបទាំងអស់ស្មើនឹង 1,584 យូនីតដែលនឹងធ្វើអោយគម្រោងនេះក្លាយជាសហគនម៍រស់នៅនិងជាតំបន់ពាណិជ្ជកម្មថ្មីមួយ។ 

 

 

 

បច្ចុប្បន្នជុំវិញគម្រោងកំពុងមានការអភិវឌ្ឍខ្លាំងក្នុងនោះរួមមានសួនទឹក និងសួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល សណ្ឋាគារហ្គាឌិនស៊ីធី ស្ថានីយទូរទស្សន៍​PNN វិមានឈ្នះឈ្នះ ស្តាតពហុកីឡដ្ឋានជាតិមរតកតេជោ រោងចក្រផលិតទឹកស្អាតវិនិយោគដោយក្រុមហ៊ុនបារាំង ផ្សារម៉ាក្រូ និងគម្រោងពាណិជ្ជកម្មជាច្រើនទៀត។  

 

អតិថិជនចាប់អារម្មណ៍គម្រោងខុនដូជាប់នឹងស្តាតពហុកីឡដ្ឋានជាតិមរតកតេជោនេះសូមបងប្អូនទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ៖ 015 33 18 19  Telegram: https://t.me/srunmengkiang

មតិយោបល់