ព័ត៌មានអចលនទ្រព្យ | February 22, 2023

ខុនដូ3អគារប្របដងទន្លេមេគង្គក្នុងតំបន់ជ្រោយចង្វារនឹងបើកទំព័រថ្មីនៃការរស់នៅបែបអភិជននិងស៊ីវិល័យបំផុតក្នុងទីក្រុងភ្នំពេញ

គម្រោង Morgan Enmaison នេះនឹងលើកមុខមាត់តំបន់ជ្រោយចង្វារក៏ដូចជាទីក្រុងភ្នំពេញសម្រាប់ដំណើរធុរកិច្ច ឬការស្នាក់នៅរយៈពេលវែងរបស់ទេសចរនិងវិនិយោគិនបរទេសមកកាន់កម្ពុជា។ ដោយគម្រោងទាំងមូលនឹងក្លាយជាតំបន់សួនឧទ្យានជាប់មាត់ទន្លេមេគង្គដែលមានកំពង់ផែឯកជនប្រវែង200ម៉ែត្រ និងសួនច្បារមាត់ទន្លេសម្រាប់ការសម្រាកលម្ហែ រួមទាំងផលិតផលសេវាកម្មលំដាប់ផ្កាយផ្សេងទៀតដូចជាអាងហែលទឹកលំហអាកាស ចំណតអេឡេកុបទ័រ កន្លែងស្ទីម ហ្សូណា ហាងទំនិញយីហោល្បីៗ ហាងកាហ្វេ ភោជនីយដ្ឋាន អគារការិយាល័យ សាលប្រជុំលំដាប់អន្តរជាតិ និងសេវាសន្តិសុខ24ម៉ោង។

 

 

 

Morgan Enmaison ជាគម្រោងសហគមន៍រស់នៅនិងតំបន់ពាណិជ្ជកម្មប្របដងទន្លេធំបផុតក្នុងក្រុងភ្នំពេញដែលអភិវឌ្ឍលើផ្ទៃដី42ម៉ឺនម៉ែត្រការ៉េសរុបមាន6អគារក្នុងនោះរួមមានអគារខុនដូចំនួន5និងអគារពាណិជ្ជកម្មកម្ពស់70ជាន់ចំនួនមួយអគារ។

 

 

 

 

នៅដំណាក់កាលទីមួយនេះគម្រោងបានអភិវឌ្ឍចំនួន3អគារក្នុងនោះអគារទីមួយកម្ពស់50ជាន់ក្នុងមួយជាន់មាន18យូនីត អគារទី2កម្ពស់54ជាន់ក្នុងមួយជាន់មាន 17-19   យូនីត និងអគារទី7កម្ពស់14ជាន់មួយជាន់មាន14យូនីត។

 

បច្ចុប្បន្នអគារទី7បានលក់អស់យូនីត 100% និងមានអតិថិជនចូលរស់នៅហើយ ចំណែកអគារទី1និងអគារទី2លក់អស់ប្រមាណ 80% គ្រោងនឹងប្រគល់យូនីតជូនអតិថិជនតាមកាលកំណត់។

 

តំណាងផ្នែកលក់របស់គម្រោង Morgan Enmaison អះអាងថា ប្រមាណ 80% នៃអតិថិជនដែលបានទិញខុនដូក្នុងគម្រោងនេះជាជនជាតិខ្មែរ និង 20% ជាជនបរទេសរួមមានចិន កូរ៉េ និងសិង្ហបុរីជាដើម។

 

សម្រាប់អតិថិជនដែលចង់សាកល្បងការរស់នៅក្នុងបរិបទថ្មី ហើយស្រលាញ់ទេសភាពនិងខ្យល់ទន្លេគម្រោង Morgan Enmaison មានយូនីតទំហំចាប់ពី47ម៉ែត្រការ៉េ និងមានយូនីតតម្លៃប្រមូសិនក្នុងការលក់បញ្ចប់អគារទី2ដែលបញ្ចុះតម្លៃជូនអតិថិជនចន្លោះពីជាង 60,000$។

 

Morgan Enmaison ត្រូវបាន​វិនិយោគ និង​​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Morgan Group អគ្គនាយក​គឺ​លោក ទីង ចុងជន មក​ពី​សៀងហៃ ​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​សាងសង់នៅកម្ពុជាអំឡុងឆ្នាំ2007។

 

ក្រុមហ៊ុននេះ​មាន​ប្រវត្តិ​សាងសង់ និង​អភិវឌ្ឍគម្រោង​អចលនទ្រព្យ​​​ធំៗ​ជោគជ័យ​ច្រើន​មក​ហើយ​ក្នុង​នោះ​​រួម​មាន​​ការ​សាងសង់​អាគារ​​កាណាឌីយ៉ា អូឡាំព្យា​ស៊ីធី អគារអាលីហ្សេកោះពេជ្រ និងបានអភិវឌ្ឍន៍​គម្រោង​អគារ​ Mogan Tower កោះពេជ្រ​ជាអាគាការិយាល័យកម្រិតA+ បានសង់ចប់និងកំពុងបើកលក់និងជួលដោយមានម្ចាស់ក្រុមជាច្រើនបានទិញនិងជួលប្រើប្រាស់អគារនេះ គម្រោង Morgan Park Villa នៅផ្លូវ6Aមាន317វីឡាលក់អស់ប្រមាណជាង90%និងជិតបញ្ចប់ការសាងសង់ដើម្បីប្រគលជូនអតិថិជនតាមកាលកំណត់ គម្រោង​ខុនដូ Morgan Enmaison​នៅ​ជ្រោយ​ចង្វារប្របដងទន្លេមេគង្គដែលកំពុងបើកលក់3អគារ និងគម្រោងផ្ទះអាជីវកម្ម Morgan Champs Elysees នៅជិតផ្សារទួលសង្កែរដែលទើបតែបើកលក់ជាផ្លូវការនាពេលថ្មីៗនេះ៕​​

 

អតិថិជនចាប់អារម្មណ៍គម្រោងខុនដូប្របដងទន្លេងនេះសូមបងប្អូនទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ៖ 015 33 18 19  Telegram: https://t.me/srunmengkiang

មតិយោបល់