ការវិនិយោគលើអចលនទ្រព្យបានក្លាយជាជម្រើសពេញនិយមសម្រាប់អ្នកចង់ក្លាយជា អ្នកមានទ្រព្យស្តុកស្តម្ភ។ បើមានចំណេះដឹងនិងឧបករណ៍ត្រឹមត្រូវ វិស័យអចលនទ្រព្យ ពិតជាអាចក្លាយជាការវិនិយោគដែលមានហានីភ័យទាបនិងមានប្រាក់ចំណូលយ៉ាងខ្ពស់បាន។
នៅក្នុងតំបន់អាស៊ាន ប្រទេសកំពុងអភិវឌ្ឍបានទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន បរទេសជាច្រើនដូចជាសហរដ្ឋអាមេរិក ជប៉ុន និងចិន។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសអភិវឌ្ឍក្នុងតំបន់កាន់តែច្រើនដូចជាសិង្ហបុរីនិងម៉ាឡេស៊ីក៏កំពុងតែមានទីផ្សារ អចលនទ្រព្យរីកចម្រើនដែរ។ យោងតាមស្ថិតិនិងទិន្នន័យពាក់ព័ន្ធ ទីក្រុងបួននៅតំបន់ អាស៊ានមានសក្តានុពលខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ៖
១/ បាងកក ប្រទេសថៃ
សេដ្ឋកិច្ចរបស់ក្រុងបាងកកបានរីកចម្រើនជាលំដាប់នៅក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនត្រូវគេសាងសង់ឡើងរាល់ឆ្នាំដែលនាំឱ្យ មានការវិនិយោគបរទេសកាន់តែច្រើនឡើង។
រាជធានីមួយនេះបានទាក់ទាញជនបរទេសអស់រយៈពេលជាយូរមកហើយ ដោយសារ ភាពទំនើបនិងតម្លៃសមរម្យ។ អគារខ្ពស់ៗ សណ្ឋាគារប្រណីត និងហេដ្ឋារចនាសម្ព័ន្ធ ទំនើបទាក់ទាញមនុស្សឱ្យទៅដើរកម្សាន្តនិងធ្វើពាណិជ្ជកម្មក្នុងទីក្រុងមួយនេះ។
២/ ភ្នំពេញ ប្រទេសកម្ពុជា
បើទោះជាកម្ពុជាមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចធំនៅក្នុងតំបន់អាស៊ី ក៏កម្ពុជានៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់រហ័សបំផុតក្នុងចំណោម ប្រទេសកំពុងអភិវឌ្ឍ។ តាំងពីឆ្នា២០១០មកសេដ្ឋកិច្ចកម្ពុជាកើនឡើងជាលំដាប់គឺមិន ក្រោម៦ភាគរយទេក្នុងមួយឆ្នាំៗ។ ទីផ្សារអចលនវត្ថុក្នុងប្រទេសកម្ពុជាឡើងស្របគ្នា ជាមួយនឹងកំណើនសេដ្ឋកិច្ច។
៣/ ប៉ារ៉ាញ៉ាគេ ប្រទេសហ្វីលីពីន
តំបន់ពាណិជ្ជកម្មពេញនិយមដូចជា Makati, Taguig, និង Pasig ប្រហែលជាជម្រើស ល្អបំផុតសម្រាប់អ្នកមានលុយ។ ក្រុមហ៊ុនធំៗ ពាណិជ្ជកម្មថ្មីៗ និងក្រុមមេដឹកនាំ ឧស្សាហកម្មបង្ហាញវត្តមាននៅក្នុងទីក្រុងទំនើបៗទាំងអស់នេះដែលកាន់តែធ្វើឱ្យមាន ភាពទាក់ទាញសម្រាប់អ្នកទិញផ្ទះ និងវិនិយោគិន។
ក្រុងប៉ារ៉ាញ៉ាគេជាកន្លែងវិនិយោគដែលមានផលចំណេញខ្ពស់បំផុត និងជាទីក្រុង ដែលមានតម្លៃសមរម្យសម្រាប់អ្នកចង់ទិញអចលនទ្រព្យដែរ។
៤/ ចាកាតា ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ាន ហើយក៏ឈរនៅ លំដាប់ថ្នាក់ទី១៦ក្នុងកម្រិតពិភពលោកដែរ។ ចាកាតា ជារដ្ឋធានីដែលមានប្រជាជន ជាង១០លាននាក់ ហើយទីផ្សារអចលនទ្រព្យក្នុងទីក្រុងនេះក៏មានសកម្មភាព ខ្លាំងដែរនៅក្នុងតំបន់អាស៊ី។
គុណវិបត្តិតែមួយគត់ក្នុងការទិញអចលនទ្រព្យក្នុងក្រុងចាកាតាគឺភាពស្មុគស្មាញនិង ច្បាប់ទម្លាប់តឹងតែងសម្រាប់អ្នកទិញជាជនបរទេស។ ទោះជាយ៉ាងណា ចាកាតា ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលល្អបំផុតនៅក្នុងតំបន់អាស៊ីសម្រាប់ការវិនិយោគ លើអចលនទ្រព្យ៕
ប្រែសម្រួល៖ វេហា